​ក្រ​មា​ឥន្ទ​ធនូ​

សាវតា​

​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ (​សូ​ជី​) របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​) កំពុង​ធ្វើ​ការការពារ និង​លើកកម្ពស់​សិទិ្ធមនុស្ស​សម្រាប់​សហគមន៍​អ្នកស្រឡាញ់​ភេទដូចគ្នា​នៅ​កម្ពុជា ដែល​ជា​ញឹកញាប់​ទទួល​នូវ​នូវ​ការយល់​ខុស ការប្រព្រឹត្ត​មិន​គម្បី ការ​គម្រាម​គំហែង និង​ការ​រំលោភសិទិ្ធ​ពួកគេ​ផងដែរ​។

​អំពី​ក្រ​មាឥន្ទធនូ​

the Rainbow Krama Portalក្រុម​ការងារ​គម្រោង​សូ​ជី​បាន​រចនា និង​ផលិត​ក្រ​មាឥន្ទធនូ​មួយ (​ក្រមា​ប្រពៃណី​ខ្មែរ​) ដែល​បាន​ដាក់​លក់​តាម​ទីតាំង​វប្បធម៌ និង​សង្គម​ផ្សេងៗ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​សៀមរាប​។ ក្រមា​គឺជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដែល បុរស ស្ត្រី និង​ក្មេងៗ​ប្រើប្រាស់​។ ក្រ​មាត្រូវបាន​ប្រើប្រាស់​ជា មធ្យោបាយ​ច្រើនយ៉ាង ដូចជា​ម៉ូដ​លម្អ​បន្ថែម ដើម្បី​ការពារ​ពី​ពន្លឺព្រះអាទិត្យ និង​ការតុបតែង​រចនា​ផ្សេងៗ​ទៀត​ផង​ដែរ​។ ពណ៌​ឥន្ទធនូ​របស់​ក្រមា តំណាង​ពី​លក្ខណៈ​ចម្រុះ​បែប​និង​ការរួម​គ្នា​នៃ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​។​

​គោលបំណង​របស់​ក្រ​មាឥន្ទធនូ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យបាន​យល់ និង​គោរព​សិទិ្ធ​អ្នក​ស្រឡាញ់​ភេទដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​។ ក្រ​មាឥន្ទធនូ​ត្រូវ​បាន​លក់​ក្នុងប្រទេស​កម្ពុជា ហើយ ម​.​ស​.​ម​.​ក កំពុង​ពង្រីក​ការលក់​នៅ​អន្តរជាតិ ដែល​នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​លើកកម្ពស់​ការគាំទ្រ​ទៅលើ សហគមន៍​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ ប្រាក់​ចំណេញ​ពី​ការលក់​ក្រ​ម៉ា នឹង​ផ្តល់​ជា​មូលនិធិ​ក្នុង​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ​ដែលជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​កើតចេញពី​ការរើសអើង​។​

​ក្រ​មាឥន្ទធនូ​ផលិត​ដោយ ផេង សាញ់ នៅ​ភូមិ​ព្រែក​បង្គង ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ គាត់​បាន​ត្បាញ​ក្រ​មាចាប់តាំងពី​ឆ្នាំ​១៩៨៨ និង​ចាប់ធ្វើ​ជំនួញ​របស់​នាង​ជា​មួយ​ប្រពន្ធ មិត្តភ័ក្ត និង​ក្រុមគ្រួសារ​របស់​។ ផេង សាញ់ ក៏​ធ្វើការ​ជា​អ្នក​ឆ្លើយតប​បន្ទាន់​នៅ​អង្គការ​សេវាកម្ម​ច្បាប់​សម្រាប់​សហគមន៍ ក្នុងភូមិ​របស់​នាង​ផងដែរ​។

ការ​ជាវ​ក្រ​មាឥន្ទ​ធនូ​

​ក្រ​មាឥន្ទធនូ​អាច​រក​ជាវ​បាន​តាម​ហាង​លក់​មួយចំនួន​៖
  • ភោជនីយដ្ឋាន បៃតង (Baitong Restaurant)
    ​អាសយដ្ឋាន​៖ ផ្ទះ​លេខ​០៧ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ​
    ​លេខ​ទូរស័ព្ទ​៖ ០១៥ ៦២៦ ១៦៩
  • ភោជនីយដ្ឋាន ខ្ញី​ខ្មែរ (Knhay Khmer Restaurant)
    ​អាសយដ្ឋាន​៖ ផ្ទះ​លេខ​២៥ មហាវិថី​ព្រះ​សុរា​ម្រឹត (​ខាងកើត​វិមានឯករាជ្យ​)
    ​លេខ​ទូរស័ព្ទ​៖ ០៩៣ ៣៩៩ ៩៣៥
  • ​ក្រមា យ៉ូ​ហ្គា (Krama Yoga)
    ​អាសយដ្ឋាន​៖ ផ្ទះ​លេខ​៥២ ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​១ ខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ​
    ​លេខ​ទូរស័ព្ទ​៖ ០១២ ៥៨៤ ៩៣០
  • the Amnesty International USA online store

​ការលក់​ក្រ​មាឥន្ទធនូ​

ម​.​ស​.​ម​.​ក បាន​ប​ពង្រីក​ការលក់​ក្រ​មាឥន្ទធនូ​ទូ​ទាំង​កម្ពុជា និង​បរទេស​។ ក្រ​មាឥន្ទធនូ​ថ្មីៗ​នេះ​បាន​លក់​តាម​ទីតាំង​វប្បធម៌ និង​សង្គម​ផ្សេងៗ​នៅ​កម្ពុជា​។ ក្រ​មាឥន្ទ​ធនូ​ក៏​បាន​លក់​នៅ​ក្រៅ​ប្រទេស​ដោ​យ​អង្គការ​ជា​ដៃគូ​ផងដែរ​។ ដៃគូ​ទាំងនេះ​កំពុង​តែ​ចូល​រូ​ម​ចំណែក​យ៉ាង​សំខាន់​ដល់​លទ្ធភាព​ក្នុង​ការផ្សព្វផ្សាយ​របស់​គម្រោង​ក្រ​មាឥន្ទធនូ​។ ​បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ធ្វើជា​ដៃគូ និង​លក់​ក្រ​មាឥន្ទធនូ​ក្នុងនាម ម​.​ស​.​ម​.​ក ឬ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​គម្រោង សូម​ផ្ញើ​សារ​មក​យើងខ្ញុំ​តាមរយះ​៖ info@cchrcambodia.org